ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ បុរីជីប ម៉ុង លែន ដែលឆក់យកជីវិតមនុស្សស្លាប់នោះ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណហើយ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានដឹងឲ្យថា បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ក្នុងបុរី ជីប ម៉ុង លែន តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ស្ថិតនៅភូមិនបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថថិកិច្ចកំណត់អត្តសញ្ញាណហើយ។

ជនរងគ្រោះ ឈ្មោះ ណិត ណាក់ ភេទប្រុស អាយុ២៨ ឆ្នាំមុខរបរជាងចាប់ជ្រី ស្នាក់នៅផ្ទះកម្មករ ក្នុងបុរីជីបម៉ុងលែន ក្នុងភូមិខាងលើ។

មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូទរ័ ទៅដោតប្រ៊ីបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ហើយត្រូវបាន អ្នកធ្វើការជាមួយគ្នាហៅរម៉ក់ដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសមះ តែនៅពេលទៅដល់ មន្ទីពេទ្យជនរងបានដាច់ខ្យល់ស្លាប់តែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានតម្កល់ទុកនៅមន្ទីពេទ្យព្រះកុសមះ រងចាំក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តព្រៃវែង៕

8

9

មតិយោបល់