ព័ត៌មានជាតិ

មានវីដេអូ៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទប់ពីទទួលបានការរាយការណ៍ពីម្ចាស់ដែក!

ភ្នំពេញៈ​ ជនសង្ស័យ​៣នាក់​ ត្រូវ​បានសមត្ថកិច្ច​ខណ្ឌ​ដង្កោ​ ដេញ​ចាប់​ឃាត់ខ្លួន​បាន​យកទៅសាកសួរ​ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​នោះ​ បានធ្វើ​សកម្ម​ភាព​ ឆបោក​យក​ដែក​អស់ជាច្រើនតោន​ ។

​ហេតុការណ៍​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​នោះ​បាន​ នៅវេលា​ម៉ោង​ ៥និង៣០នាទី​ល្ងាច​ ថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ជិត​និង​ក្រុមហ៊ុន​ ម៉ាសើដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រការ​ សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ។

​ ជនសង្ស័យ​ខាង​លើ​សមត្ថកិច្ច​ឲ្យដឹងឈ្មោះថា​
​១.មាន​ឈ្មោះ​ លាត់ ឌី ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរ ជាងសំណង់ នៅភូមិ២ ​សង្កាត់ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ
២.មាន​ឈ្មោះ​ វី​ ម៉ាត់លី ភេទប្រុស​ ជនជាតិខ្មែរ​ឥស្លាម​ អាយុ២៤​ ឆ្នាំ​ មុខរបរអ្នកនេសាទ ស្នាក់នៅ​សង្កាត់ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ
៣.មាន​ឈ្មោះ​ កូប​ ម៉ាស់​ម៉ូត​ ភេទប្រុស​ ជនជាតិខ្មែរ​ឥស្លាម​ អាយុ៣៣​ ឆ្នាំ មុខរបប​ នេសាទ​ ដកហូត​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ PCX ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GI 7077។

ចំណែក​ជនរងគ្រោះដែលជាម្ចាស់ដែក​ មានឈ្មោះ​ គ្រី​ លេងស្រេង ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបប​ លក់គ្រឿងសំណង់​ ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

តាមសម្តី​ សមត្ថកិច្ច​ ខណ្ឌដង្កោ​បានឲ្យដឹងថា​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ចបានទទួល​ដំណឹង​តាម​ទូរសព្ទ​ ពី​ជនរងគ្រោះ​ ជាម្ចាស់ដេប៉ូ​ លក់គ្រឿងសំណង់ថាមាន​ ជនសង្ស័យ​ ខាង​លើ​ បានធ្វើ​សកម្ម​ភាព​ ឆបោក​ដែក​ មួយ​រថយន្ត​យកទៅ​លក់បាត់ហើយ​ ឭដូចនេះ​ពួកគាត់​ជាកម្លាំង​ព្រហ្មទណ្ឌ​ បានយកលេខ​ទូរសព្ទ​ ជនសង្ស័យ​ ពីជនរងគ្រោះ​ ដើម្បី​ ព្យាយាម​ទំនាក់ទំនង​ តាម​ជំនាញរបស់ពួកគាត់​ រហូតបានតម្រុយ​ពី​សង្ស័យ​ ដែល​កំពុងតែ​ជិះម៉ូតូ​ធ្វើដំនើរ​តាម នៅ២១៧​និង​និយាយ​ទូរសព្ទ​ជាមួយ​សមត្ថកិច្ចផងនោះ​ ដោយឃើញ​ភិនភាគច្បាស់​លាស់​ សមត្ថកិច្ចបានបើក​រថយន្ត​ដេញតាម​ឃាត់​ឲ្យ​ជន​សង្ស័យ​ឲ្យឈប់​ តែជនសង្ស័យ​ទាំង​នោះ​ហាក់​បីដូច​ជាដឹងខ្លួន​ បានបន្ថែមល្បឿន​ម៉ូតូ​បើក​រត់គេចខ្លួន​ រហូត​ដល់​ ជិតនិង​ក្រុមហ៊ុន​ ម៉ាសើដេស​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មានជ័យ​ ជនសង្ស័យ​បានផ្តួលម៉ូតូ​ ដើម្បី​រត់គេច​គេចខ្លួន​ តែត្រូវបាន​សមត្ថកិច្ច​ ដេញ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ទាំង​៣នាក់​ ព្រមទាំង​ម៉ូតូ​មួយគ្រឿង​ យកទៅ​សាកសួរ​នៅ​អធិការដ្ឋានខណ្ឌ​ដង្កោ​ ។

នៅពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​ទាំង​នោះ​បានសារភាពថា​ ពួកគេពិតជាបាន​ ធ្វើ​សកម្មភាព​ ឆបោក​ពីជនរងគ្រោះ​ពិតប្រាកដ​មែន​ ហើយ​ដែក​ទាំង​នោះ​ គឺ​ពួក​បានយកទៅ​លក់​ នៅកន្លែង​ទិញ​អេតចាយ​ នៅសង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ បានលុយ​ជាង​៣០០ដុល្លារ​ ដើម្បី​យកមកចែកគ្នា​ ។

​ ក្រោយ​ពេល​កើតហេតុ​ ជនរងគ្រោះ​បានមក​ដាក់​ពាក្យ​បណ្តឹង​នៅ​អធិការរដ្ឋានខណ្ឌ​ដង្កោ​ ចំណែកជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​កសាងសំណុំរឿង​ដើម្បី​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

https://youtu.be/TqUGBfuC0ko

មតិយោបល់