(ភ្នំពេញ)៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រមាន នឹងចាត់វិធានការម៉ឹងមាត់ទៅលើមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ឬហៅថាមជ្ឈមណ្ឌលមេត្តាហោស៍(Meta House) ប្រសិនបើបមជ្ឈមណ្ឌលនេះ នៅតែបន្តចាក់ញ្ចាំងវីដេអូឯកសារមួយស្តីពី ជីវិតរបស់អតីតសកម្មជនការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ដែលត្រូវបាញ់សម្លាប់កាលពីឆ្នាំ២០១២។ នេះបើរយោងតាមលេខិត របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានផ្ញើរទៅកាន់មជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ដែល Post New ទទួលបាន។
ក្នុងលិខិតនោះបានលើកឡើងដូច្នេះថា “ក្នុងករណីដែលមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ នៅតែរំលោភលើបទបញ្ញាត និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងចាត់វិធានការម៉ឹងម៉ាត់តាមផ្លូវច្បាប់។”
តាមគម្រោង វីដេអូឯកសារនេះ នឹងត្រូវដាក់បញ្ចាំងឲ្យសាធារណជនទស្សនានៅថ្ងៃទី២០ ខែមេសាចាប់ពីម៉ោង៧ ដល់ម៉ោង៨យប់។
ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ស៊ិន ចាន់សាយ៉ា បានប្រាប់ថាក្រសួងសម្រេច មិនឲ្យបញ្ចាំងភាពយន្តនេះ ដោយសារក្រុមការងារបញ្ចាំងមិនបានសុំការអនុញ្ញាតពីក្រសួង និងមិនបានសុំការអនុញាត្តិថតរឿងនេះពីក្រសួងនិងអាជ្ញាធរ មានសមកិច្ចផងដែរ។
វីដេអូឯកសារនេះមានចំណងជើងជាភាសាអង់គ្លេសថា I am Chut Wutty ឬ ខ្ញុំ ឈុត វុទ្ធី បង្ហាញពីសកម្មសកម្មភាពរបស់លោក ឈុត វុទ្ធី មុនពេលត្រូវបានបាញ់សម្លាប់ បទសម្ភាសន៍ជាមួយរូបលោក និងគ្រួសារជនរងគ្រោះដែលរស់នៅពឹងផ្អែកលើអនុផលព្រៃឈើ៕
មតិយោបល់