ព័ត៌មានជាតិ

ភ្លៀងធ្លាក់ រួមជាមួយផ្គររន្ទះ បានបាញ់ចំលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៣ ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ មានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ បានបាញ់ចំលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះ ឈ្មោះ គី សៅ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានស្លាប់នៅខាងជើងភូមិតាដួល ចម្ងាយ ៣០០ម៉ែត្រ អំទ្បុងពេលកំពុងដាក់មងយកត្រី នៅវាលស្រែម្នាក់ឯង។

ប្រពន្ធជនរងគ្រោះ មានឈ្មោះ ប៉េង សារ៉ូ អាយុ៣៣ ឆ្នាំ និងកូនម្នាក់ឈ្មោះ សៅ ណាឆា ភេទស្រីអាយុ១ឆ្នាំ៕

មតិយោបល់