ទឹកដូង គឺជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយជាតិអាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីនC អង់ស៊ីម អាស៊ីតអាមីណូ ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ សមាសធាតុទាំងអស់នេះហើយ ដែលធ្វើឲ្យទឹកដូង ក្លាយទៅជាភេសជ្ជៈដែលល្អបំផុតសម្រាប់សុខភាព។
ក៏ប៉ុន្តែ ទន្ទឹមនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ទឹកដូង ក៏ផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងក្លាសម្រាប់ព្យាបាលបញ្ហាសម្រស់ផងដែរ។ ជាពិសេស អ្នកដែលកើតមានបញ្ហាសក់ស្ងួត អង្គែ ឬកមរមាស់ ក៏អាចព្យាបាលបានដែរ។
ធាតុផ្សំ៖
- ទឹកដូងកន្លះកែវ
- ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នា រួចកូរឲ្យរលាយសាច់មួយ។
២.ចាប់ផ្តើមលាបនៅលើស្បែកក្បាល និងសក់ឲ្យជោគ រួចប្រើដៃម៉ាស្សាថ្នមៗ។
៣.សូមទុកឲ្យទឹកដូងធ្វើសកម្មភាពរយៈពេល១៥នាទី ទើបលាងសម្អាតជាមួយនឹងសាប៊ូធម្មតា។
៤.អ្នកត្រូវព្យាយាមអនុវត្តយ៉ាងតិចបំផុតចំនួន ៣ដងក្នុងមួយសប្តាហ៍។
ជាមួយគ្នានេះផងដែរ អ្នកអាចប្រើប្រាស់ទឹកដូង លាងសម្អាតផ្ទៃមុខមួយថ្ងៃពីរដង គឺពេលព្រឹក និងពេលល្ងាច វាអាចជួយជម្រះនូវភាពកខ្វក់ទាំងឡាយ និងធ្វើឲ្យស្បែកមុខមានសុខភាពល្អ៕

ប្រភពៈ boldsky
មតិយោបល់