ព័ត៌មានជាតិ

ចាប់ខ្លួន លោកចោរ ជំនាញខាងកាច់កម៉ូតូបានម្នាក់ ដកហូត​កាំភ្លើងខ្លីមួយដើម!!!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន ដកហូត​បានកាំភ្លើងខ្លីចំនួន១ដើម បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ដ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន និងលោកអនុប្រធាននាយកដ្ឋាន ទើបនៅថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០១៧នេះសមត្ថកិច្ចចុះធ្វើការបង្ក្រាបជាក់ស្តែងនៅ​ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញតែម្តង។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យ គឺគេពិតជាបានលួចកាច់សោកម៉ូតូរបស់ប្រជាពលរដ្ឋម៉ាក Zoomer ពណ៌ស នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ពិតប្រាកដមែន ហើយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានធ្វើសកម្មភាព២លើក ដោយលើកទី១ នៅចំណុចវត្តភ្នំ សង្កាត់វត្តភ្នំ ដោយលួចគាស់រថយន្ដមួយគ្រឿង បានអាវុធខ្លីម៉ាករ៉ូឡូមួយដើម គ្រាប់៦គ្រាប់ និងលុយ២០ដុល្លារ និងលើកទី២នៅអំឡុងខែសីហា ឆ្នាំ២០១៧ ដោយបានធ្វើសកម្មភាពលួចម៉ូតូ XR របស់ប្រជាពលរដ្ឋ១គ្រឿងប៉ុន្ដែមិនបានសម្រេចនោះទេ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការនៅព្រឹកនេះហើយដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕

មតិយោបល់