ព័ត៌មានជាតិ

នារីម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុក​ពេញទំហឹង បណ្តាលឲ្យដួលបែកក្បាលរងរបួសធ្ងន់​!

ភ្នំពេញៈ នារីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានដើរឆ្លងផ្លូវមិនទាន់ផុតផង ក៏ត្រូវបានម៉ូតូបុកពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលទៅនឹងផ្លូវហូរឈាមជោកពេញខ្លួន ត្រូវបានបញ្ជូនទៅសង្រោ្គះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍ខាងលើរនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៥០នាទីថ្ងៃត្រង់ ទី២៩ ខែកញ្ញា ឆ្នាំ ២០១៧ ដែលស្ថិតនៅ តាមបណ្តោយផ្លូវវេងស្រេង ទល់មុខនឹងផ្សារកាណារស៊ីធី ក្នុង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគាបានឃើញបុរសម្នាក់វ័យប្រហែល២៤ឆ្នាំបានបើកបរម៉ូតូម៉ាក ឡេត ពណ៌ខ្មៅ មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ1CL 5015 បើកបរក្នុងទិសដៅ ពីកើតទៅលិច រួចមកដល់ចំណុចកើតហេតុស្រាប់តែមាននារីម្នាក់បានដើរថ្មើរជើងឆ្លងកាត់ផ្លូវមិនទាន់ផុតផងក៏ត្រូវបានម៉ូតូបុកយ៉ាងពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ហូរឈាមជោកខ្លួនរួចមកបានអ្នកនៅជុំវិញទីនោះបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពីបានចុះជួយអន្តរាគម៍ពីសមត្ថកិច្ចប្រចាំមូលដ្ឋានទើបភាគីទាំងសងខាងសម្រេចចិត្តចរចារគ្នានៅកន្លែងព្យាបាលនោះតែម្តង៕

https://youtu.be/XvsYKImdsKY

មតិយោបល់