ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ផ្ទុះអាវុធនៅក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់ អ្នករត់ម៉ូតូកង់បីម្នាក់

ព្រះសីហនុៈ នៅថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីផ្ទុះអាវុធ បណ្តាលឲ្យអ្នករត់ម៉ូតូកង់បីម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ស្ថិតនៅកណ្តាលក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ២ តាមដងផ្លូវឯករាជ្យ ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំងពីរនាក់ និងជនរងគ្រោះម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនូវឡើយ ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនោះទេ ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ ដែលពាក់ពន្ធករណីធ្វើឲ្យផ្ទុះអាវុធខាងលើ បណ្តាលឲ្យអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់បាត់បង់នូវអាយុជីវិត នៅកន្លែងកើតហេតុនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ដើម្បីនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាល ធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់