ព័ត៌មានជាតិ

មុខសញ្ញាលួចយ៉ាងសកម្មក្នុងខេត្តស្ទឹងត្រែង២នាក់ អស់លក្ខណ៍ត្រូវសមត្ថកិច្ចក្របួចបាន!

ស្ទឹងត្រែង: ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ជាមួយប្រជាការពារធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ពៅ ពិសាន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ឈ្មោះ ធី សុវណ្ណរិទ្ធ ហៅពងស ភេទប្រុស អាយុ២៤ឆ្នាំ ដកហូតម៉ូតូចំនួន ២គ្រឿង។

មតិយោបល់