ព្រៃវែងៈ នៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុង/ខេត្តព្រៃវែង មានករណីអគ្គិភ័យឆេះផ្ទះ។
ម្ចាស់ឈ្មោះ វិន រឿន អាយុ ៦០ឆ្នាំ ប្រពន្ធឈ្មោះ វ៉ាន់ គា អាយុ ៥៨ឆ្នាំ ។
សម្ភារៈបាត់បង់រួមមាន៖
-ផ្ទះទំហំ ៦គុណ៨ សសរបេតុង ជញ្ជាំងឈើប្រក់ស៊ីប្រូ រនាបឬស្សី
-លុយដុល្លារ១៥,០០០$
-លុយខ្មែរ៩,០០០,០០០៛
-តុ ទូ ខោអាវ ឯកសារ ផ្សេងៗ ឆេះទាំងអស់។
ករណីនេះរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ២គ្រឿង ប្រើប្រាស់ទឹកចំនួន ៤ឡាន រថយន្តស្នងការ ១គ្រឿង និងមួយគ្រឿងទៀតមកស្រុកពោធិ៍រៀង ។
មូលហេតុ៖ ដុតធូបសែនថ្ងៃសីល ៕




មតិយោបល់