ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តស្តារិចមកលឿនបុកស្លាប់

រតនគិរីៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តម៉ាកស្តារិចមួយគ្រឿង បានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀត ដែលកំពុងជិះឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិ៣ ឃុំ
ត្រពាំងច្រេស លើផ្លូវ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៣៧-៥៣៨។

មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2X-7338 បើកបរដោយឈ្មោះ លន់ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកណ្តឹងទូច ឃុំកណ្តឹង ស្រុកបាទី ខេត្ត តាកែវ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូម៉ាកហុងដា ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុក មុំ
ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បណ្តាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់