កណ្ដាលៈ កាលពីយប់ថ្ងៃទី២៧ ខែធ្នូនេះ នៅលើផ្លូវ២១ មានករណីមន្ត្រីពន្លត់អគ្គិភ័យម្នាក់ត្រូវរថយន្តមួយគ្រឿងបើកបុក ស្ថិតភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ យ៉ុន រតនា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ បើកបរក្នុងល្បឿនលឿន បានបើកទៅបុកជនរងគ្រោះ ខណៈកំពុងបំពេញបេសកម្មលាងផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ បន្ទាប់មកបានបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកំណត់ហេតុ ស្រាវជ្រាវរករថយន្តបង្ករខាងលើ ហើយប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់