កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២២និង១០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ផន ខន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលអោយម្ចាស់ផ្ទះរងរបួសស្រាល និងឆេះផ្ទះអស់ចំនួន០១ខ្នងទំហំ៦មx៨ម៉ែត ធ្វើពីឈើ ប្រក់ក្បឿង ថ្មក្រោម ឆេះទាំងស្រុង, ឆេះមាសអស់ចំនួន ៣តំឡឹង ឆេះប្រាក់ដុល្លារអស់ចំនួន ៨,០០០ដុល្លារ ឆេះប្រាក់រៀលអស់ចំនួន ១០,០០០,០០០រៀល, ឆេះស្រូវចំនួន១តោន ឆេះអង្ករចំនួន ១០០គីឡូក្រាម ឆេះសៀវភៅស្នាក់នៅ(ក២) ១ក្បាល, ឆេះសំបុត្របញ្ជាក់កំណើត០៧សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០៧សន្លឹក និងឆេះសម្ភារៈប្រើប្រាស់អស់មួយចំនួន។ សមត្ថកិច្ចបន្តថា មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕





មតិយោបល់