ការទទួលទានរបបអាហារមិនបានត្រឹមត្រូវ បណ្តោលឲ្យអ្នកកើតមានបញ្ហា សម្ពាឈាមឡើងខ្ពស់ ស្ទះសរសៃឈាម ភាពធាត់ និងជំងឺទឹកនោមផ្អែមជាដើម។ កត្តាទាំងនេះហើយដែលនាំឲ្យបេះដូង របស់អ្នកមានសុខភាពទន់ខ្សោយ ឬត្រូវប្រឈមនឹងជំងឺផ្សេងៗ។ ប៉ុន្តែ បើយោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា ជាង៥០ភាគរយ នៃជំងឺគាំងបេះដូង អាចបង្ការបាន តាមរយៈការផ្លាស់ប្តូររបបអាហារ។
របបអាហារដែលអាចជួយឲ្យបេះដូងមានសុខភាពល្អ គឺជាប្រូតេអ៊ីន ដែលស្ថិតនៅក្នុងបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិមួយចំនួន។ តែទន្ទឹមនឹងនេះផងដែរ អ្នកគួរជៀសវាងអាហារដែលសម្បូរជាតិស្ករ ខ្លាញ់ឆ្អែត និងជាតិប្រៃខ្លាំងពេក។
ខាងក្រោមនេះ ជាប្រភេទអាហារដែលអាចជួយឲ្យបេះដូង មានសុខភាពល្អ ជៀសផុតពីជំងឺ៖
១.សូកូឡាខ្មៅ
ការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលចូលចិត្តញ៉ាំសូកូឡាខ្មៅ មានសរសៃឈាម ល្អប្រសើរជាងអ្នកមិនសូវទទួលទាន។ ស្ត្រីដែលញ៉ាំសូកូឡាខ្មៅ ម្តងទៅពីរដង ក្នុងមួយសប្តាហ៍ មានការថយចុះហានិភ័យនៃជំងឺខ្សោយបេះដូងដល់ទៅ ៣២ភាគរយ។
២.សណ្តែកសៀង
សណ្តែងសៀង គឺជាប្រភពនៃសាធាតុម៉ាញ៉េស្យូម ហ្វូលិក និងប៉ូតាស្យូម។ សារធាតុចិញ្ចឹមទាំងនេះ អាចជួយកាត់បន្ថយសម្ពាធឈាម ជួយពង្រឹងសុខភាពបេះដូង និងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង។
៣.ប៉េងប៉ោះ
ប៉េងប៉ោះ សម្បូរទៅដោយសារធាតុលីកូពីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង បញ្ហាស្បែក និងជំងឺមហារីក។
៤.វាល់ណាត់ (Walnuts)
គ្រាប់ធញ្ញជាតិមួយប្រភេទនេះ សម្បូរទៅដោយសាធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយបន្ថយហានិភ័យនៃជំងឺបេះដូង។ ការទទួលទានគ្រាប់ធញ្ញជាតិនេះ ត្រឹម ២៨ក្រាម ៥ដងក្នុងមួយសប្តាហ៍អាចកាត់បន្ថយជំងឺបេះដូងបាន៕
ប្រភពៈ boldsky
មតិយោបល់