ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ហាញមុខក្រុមចោរកាប់ប្លន់ម៉ូតូយ៉ាងសកម្មប្រជាពលរដ្ឋរាល់ពេលយប់

ភ្នំពេញៈ លោកបងចោរ១ក្រុមដែលកន្លងមកតែងតែបានធើ្វសកម្មភាពវាយ និងកាប់ប្លន់យកម៉ូតូពីអ្នកដំណើរតាមផ្លូវពេលយប់ យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញនោះត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអធិការរង ជា សុវណ្ណ និងក្រោមបញ្ជាពីសំណាក់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ធ្វើការស្រាវជ្រាវ បានកំណត់បានមុខសញ្ញានិងបានធ្វើការចាប់ខ្លួនបានជា បន្តបន្ទាប់ ចំនួន៧នាក់ចំណែកបក្ខពួក៣នាក់ទៀត ក្នុងនោះមានម្នាក់ជាមេខ្លោងរត់គេចខ្លួនរួច។

ក្រោយពេលចាប់បាននៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហាញមុខក្រុមចោរទាំងនោះ រួមជាមួយវត្ថុតាងដែលដកហូតបានផង ដើម្បីឲ្យសាធារណៈជននិងបងប្អូនប្រជាពលរដ្ឋបានដឹង និងស្គាល់មុខក្រុមចោរទាំងនោះផងដែរ។

ប្រភពព័ត៌មានពីសម្ថិតកិច្ចបានឲ្យដឹងថា ចោរដែលត្រូវចាប់បាន១ក្រុមនោះមានទី១,ឈ្មោះ ឃីម សីហា ទី២,ឈ្មោះសុខ មករា ទី៣,ឈ្មោះ អុន សុខែម ទី៤,ឈ្មោះគុណ ហុង ទី៥,ឈ្មោះកែវ ណាមឈីវ ទី៦,ឈ្មោះ សៅ ពីទីង និងទី៧,ឈ្មោះ តូច រតនៈ ហៅរ៉ា ។ពួកចោរខាងលើ មាន មេខ្លាងម្នាក់ដែលជាអ្នកដឹកនាំការប្លន់ និងជាអ្នកដែលទទួលផលចោរកម្មទៀតផង ហើយជានម្នាក់នោះរួមជាមបក្ស ពួក២នាក់ទៀត បាននិងកំពុងរត់គេចខ្លួនន។ នៅក្នុងពេលបង្ក្រាបក្រុមចោរ១ក្រុមនេះកម្លាំង នគរបាលបានដកហូតបានវត្ថុតាងមួយចំនួនមានដូចជា ម៉ូតូចំនួន៥គ្រឿង ,កន្ត្រៃកាត់ដែក១,សោរសម្រាប់ដោះ ស្លាកលេខ ដាវ១ និងឧបករណ៏សម្រាប់កាត់ស្លាកលេខក្រោយពេលប្លន់បាន ,ព្រមទាំងសម្ភារៈ ផ្សេងៗទៀត។

ប្រភពដដែលបានបន្តទៀតថា កន្លងមកក្រុមចោរខាងលើនេះបានធ្វើសកម្មភាព វាយកាប់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិពីប្រជា ពលរដ្ឋតាមផ្លូវពេលយប់ នៅក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌជាច្រើនទៀតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្រចជាបន្ត បន្ទាប់។មិនតែប៉ុណ្ណោះក្រោយពេលប្លន់បានសម្រេច ពួកគេតែងតែបានរត់គេចខ្លួនរួចដោយសុវត្ថិភាព រហូត បន្ទាប់ពីមានសកម្មភាពបែប នេះកើតឡើងញឹកញាប់កម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានសហការណ៍ជាមួយកម្លាំងនគរបាល តាមបណ្ដាប៉ុស្ដ៍ នានាធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឈានដល់ការចាប់ខ្លួនបានចំនួន៧នាក់ជាបន្តបន្ទាប់ នាំទៅសាកសួរនិងកសាងសំណុំរឿង ចាត់ការតានច្បាប់ ហើយក៏កំពុងបន្តស្វែងរកចាប់ខ្លួនបក្សនិងមេខ្លោងទទួលផលចោរកម្ម ដែលកំពុងរត់គេចខ្លួនផងដែរ៕

https://youtu.be/ACYGkYiWAZc

មតិយោបល់