ត្បូងឃ្មុំៈ យោងតាមផេកលោកស្នងការខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១ខែមិថុនា ឆ្នាំ២០១៨ ករណីនេះកម្លាំងនគរបាលខេត្តត្បូងឃ្មុំបាននិងកំពុងដំណើរការស៊ើបអង្កេតចម្លើយបឋម៖ ករណីនេះជារឿងពិត ពាក់ព័ន្ធមនុស្ស៣នាក់ មានកម្មករ២នាក់(ម្នាក់ពិការ)ផ្តើមចេញពីលុយធីប៥ពាន់រៀលហើយនាំគ្នាទៅទិញទឹកអូអ៊ិឈិ១ដប ហូប២នាក់ និងថៅកែខេរ៉ាអូខេ វិមានទ្រព្យ។
រង្វាន់នេះមិនទាន់បើកបាននៅឡើយទេ ។
អ្នកទាំង៣កំពុងបំពេញកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកមេមត់។ យើងនិងទំនាក់ទំនងទៅក្រុមហ៊ុនដើម្បីផ្អាកផ្តល់រង្វាន់សឹន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់។
ពេលនេះជនទាំង៣ និងគម្របដបបាននិងកំពុងស្ថិតនៅកន្លែងនគរបាលស្រុកមេមត់៕
មតិយោបល់