ភ្នំពេញ: ចោរកំពេចកំប៉ុកលួចម៉ូតូបានតាំងពីយប់ យកមកលាក់ទុក ព្រឹកឡើងវេលាម៉ោង៦:១៥នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ មកយកម៉ូតូដែលលួចបាន តែត្រូវជាប់ខ្នោះម្នាក់ រត់រួចម្នាក់ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវបេតុង ក្បែរសាលាខណ្ឌ៧មករា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា ឆាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករនៅផ្សារនាគមាស ត្រូវឃាត់ខ្លួនជាក់ស្តែងពេលមកយកម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1BA-4898 និងជនសង្ស័យម្នាក់ទៀតរត់បាត់មានឈ្មោះ ដិន ឡេ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ រ៉ា ឆាន់ បានប្រាប់ថា ពួកគេមានគ្នាចុះនួន២នាក់មកលួចម៉ូតូនៅផ្ទះសំណាក់ក្បែរសាលាខណ្ឌ៧មករាពេលជនរងគ្រោះឡើងទៅកើបកាយនៅពេលយប់ប្រហែលម៉ោង២រាត្រីបានសម្រេចហើយក៏យកទៅលាក់ទុកក្បែរចំណតរថយន្តក្រុងក្នុងដីឡូត៍ដែលមានស្មៅ និងដើមត្រែងរហូតដល់ម៉ោង៦ព្រឹកក៏ត្រឡប់មកយកវិញត្រូវបានកម្លាំងនរគបាលរងចាំជាស្រេចចាប់ក្របួចបានម្នាក់និងម្នាក់ជាអ្នកធ្វើសកម្មភាពលួចគេចខ្លួនធម្មតាដោយដឹងថាអ្នកទៅយកត្រូវកម្លាំងនរគបាលសម្ងាត់ចាប់បានហើយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននរគបាលយកមកសួរនាំប៉ុស្តិ៍សង្កាត់វាលវង់ និងបញ្ជូនខ្លួនបណ្តោះអាសន្ននៅអធិការដ្នាននរគបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់