ភ្នំពេញៈ លោកវរ:សេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជាលទ្ធផលរយ:ពេល២ថ្ងៃ (២២-២៣ ខែកក្កដា ឆ្នាំ២០១៩) ក្នុងការត្រួតពិនិត្យមួកសុវត្ថិភាព ក៏ដូចជាការពិនិត្យរកសារធាតុញៀន និងជាតិស្រវឹងចំពោះអ្នកបើកបរ និងព្រូរថយន្តធំ៖
១.ករណីបើកបរ ដែលអត់ពាក់មួកសុវត្ថិភាពសរុបចំនួន ២,៩២៥ នាក់ (អ្នកបើកបរ ១,៧១៨នាក់ និងអ្នកអមដំណើរចំនួន១,២០៧នាក់)
២. ករណីរកឃើញអ្នកបើកបរ និងព្រូរថយន្តធំ ដែលមានសារធាតុញៀនចំនួន ១០នាក់ ក្នុងចំណោមអ្នកបើកបរ និងព្រូ សរុបចំនួន ១០៥នាក់ ដែលបានត្រួតពិនិត្យ អ្នករកឃើញមានសារធាតុញៀន និងបន្តបញ្ជូនទៅអនុវត្តតាមនិតិវិធីច្បាប់ ចំណែកឯរថយន្តត្រូវយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក៕
មតិយោបល់