ខ្សែបម្រើដ៍ឆ្នើម ជម្រើសជាតិជប៉ុន Shinji Kagawa ពិតជាធ្វើបានយ៉ាងល្អ ដោយរកគ្រាប់បាល់ទី២ ឲ្យក្រុម Dortmund ក្នុងការយកឈ្នះលើក្រុម Augsburg ក្នុងលទ្ធផល ២-១ ។
Kagawa បានខកខាន ការរកគ្រាប់បាល់ឲ្យក្រុម Dortmund ជាច្រើនប្រកួតកន្លងមកហើយ នៅរដូវកាលនេះ ។ យ៉ាងណាវិញ សម្រាប់ការធ្វើដំណើរទៅកាន់ទឹកដីក្រុម Augsburg ខ្សែបម្រើប្រយុទ្ធជប៉ុន Shinji Kagawa បានរកគ្រាប់បាល់១គ្រាប់ឲ្យក្រុម ក្នុងការយកឈ្នះយ៉ាងប្រថិតប្រថោយ ២-១។ ក្នុងការប្រកួតនេះ Dortmund បានរកគ្រាប់បាល់ ១គ្រាប់មុននៅនាទីីទី៤ ដោយកីឡាករ Andriy Yarmolenko តែត្រូវបានតាមស្មើមកវិញ ដោយកីឡាករ Caiuby នៅនាទីទី ១១ ដែលធ្វើឲ្យក្រុមទាំង២ មានលទ្ធផលបណ្តោះអាសន្ន ១-១។ យ៉ាងណាវិញ នៅនាទីទី ២៣ Shinji Kagawa បានស៊ុតគ្រាប់បាល់ទី២ឲ្យក្រុម Dortmund ក្នុងការនាំមុខសារជាថ្មី លើក្រុម ម្ចាស់ផ្ទះ Augsburg ក្នុងលទ្ធផល ២-១ ដែលរក្សារហូតតដល់ចប់ពេញ ៩០នាទី។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Dortmund បន្តឈរកំពូលតារាងដដែល ខណៈក្រុមប្រជែង Bayern Munich នៅសល់ការប្រកួត១ប្រកួតក្នុងដៃផងដែរ។ ដូច្នេះហើយ Shinji Kagawa គឺជាវីរបុរសរបស់ក្រុម Dortmund ក្នុងការស្វែងរក ៣ពិន្ទុឲ្យក្លិបនៅក្នុងសប្តាហ៍នេះ។
https://www.youtube.com/watch?v=tQukHxwvYGc&t=21s
មតិយោបល់