ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង ព្រលះគ្នាជាមួយរថយន្ត ស្លាប់ និងរបួសធ្ងន់ ០៣ នាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១០ និង១៥នាទីយប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ បុកគ្នាជាមួយរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ០៣ នាក់
នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងកើតស្ពានទី២ ចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតភូមិលេខ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និងបុរស០២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់នគរបាលចរាចរណ៍ ដឹកយកទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។

ក្រោយកើតហេតុ រថយន្តបើករត់គេចបាត់ ដោយសមត្ថកិច្ច បានឲ្យដឹងថា ករណីខាងលើ បានកើតទ្បើងដោយសារការបើកបរលឿន និងសង្ស័យម្ចាស់យានយន្តស្រវឹង៕

មតិយោបល់