យើងគ្រប់គ្នាដឹងហើយថា ការស្រូបយកខ្យល់ពុលច្រើនពេកអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធដង្ហើម បេះដូង និងសួត។ ក៏ប៉ុន្តែការសិក្សាថ្មីៗនេះបានរកឃើញថា ខ្យល់ពុលក៏អាចប៉ះពាល់ដល់ត្រមងនោមផងដែរ។
ការស្រាវជ្រាវដែលបានធ្វើឡើងដោយអ្នកជំនាញនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ត្រូវបានចេញផ្សាយនៅក្នុងកាសែត American Society of Nephrology បង្ហាញថា ការស្រូបយកខ្យល់ពុលចាប់ពី៨ឆ្នាំកន្លះឡើងទៅអាចធ្វើឲ្យបណ្តោលឲ្យកើតជំងឺតម្រងនោម។ នេះបើយតាមការសង្កេតទៅលើមនុស្សចំនួន ២,៥លាននាក់ នៅក្នុងឆ្នាំ ២០១៤។
ទិន្នន័យនេះ ត្រូវបានប្រមូលផ្តុំ ដោយទីភ្នាក់ងារការពារបរិស្ថានអាមេរិគ (EPS) និងទីភ្នាក់ងារអវកាសអាមេរិក (NASA)។
ការស្រាវជ្រាវបានបង្ហាញថា ករណីថ្មីមានចំនួន 44793 នៃអ្នកជំងឺត្រងនោម និងខ្សោយតម្រងនោមចំនួន ២,៤៣៨ករណី អាចបណ្តោលមកពីកម្រិតនៃការបំផុតបរិស្ថាន លើសពី ១២មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតនៃការបំផុតបរិស្ថានអសុវត្ថិភាពសម្រាប់មនុស្ស។
លោកវេជ្ជបណ្ឌិត Ziyad Al-Aly ដែលជាសមាជិកម្នាក់នៃក្នុងចំណោមអ្នកស្រាវជ្រាវទាំងអស់បាននិយាយថា «ដោយផ្អែកទៅលើទិន្នន័យដែលយើងបានវិភាគទំនាក់ទំនងរវាងការបំផុតបរិយាកាស និងជំងឺតម្រងនោម គឺមានភាពច្បាស់លាស់។ ផលប៉ះពាល់នៃតម្រងនោម ក៏ដូចជាផលប៉ះពាល់ពាល់នៃសួត និងបេះដូងដែរ»។
ខ្យល់ពុលដែលលាយឡំជាមួយនឹងភាគល្អិតតូចៗនៃធូលីដី ផ្សែង ម្រែងភ្លើង…អាចចូលទៅក្នុងឈាមតារយៈផ្លូវដង្ហើម។ នៅពេលដែលតម្រងនោមច្រោះឈាម ភាគល្អិតតូចៗទាំងនោះនឹងមានឱកាសបំផ្លាញមុខងារនៃតម្រងនោម។ ការសិក្សាក៏បានបង្ហាញទៀតដែរថា កម្រិតនៃភាគល្អិតតូចៗទាំងនេះចូលទៅក្នុងរាងកាយកាន់តែខ្យល់ តម្រងនោមកាន់តែមានគ្រោះថ្នាក់៕
ប្រភពៈ soha
មតិយោបល់