ភ្នំពេញ: កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់នាព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០១៧នេះ បានបញ្ជូនជនសង្ស័យទាំង៦នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងបង្ខាំងមនុស្សខុសច្បាប់ និងគម្រាមទារប្រាក់ ប្រព្រឹតកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នៅក្នុងបន្ទប់លេខ៦០១១ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ដប៉ៃលិន ។
សូមបញ្ជាក់ជូនថា ក្នុងការប្រតិបត្ដិបង្ក្រាបកាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧កន្លងទៅនេះ កម្លាំងនគរបាលព្រហ្មទណ្ឌបានសហការ ជាមួយស្នងកាដ្ឋាននគរបាលខេត្ដប៉ៃលិន បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ១៣នាក់ ដោយឡែកជនសង្ស័យ៦នាក់ ដែលពាក់ព័ន្ធរឿងបង្ខាំងមនុស្សខុសច្បាប់ និងគម្រាបទារប្រាក់ មានដូចខាងក្រោម៖
ទី១-ឈ្មោះ ហ្វាម ហ៊ុងយ៉ុង ហៅ គឿង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ។
ទី២-ឈ្មោះ យ៉ ហុងវ៊ឹង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម ។
ទី៣-ឈ្មោះ គឹម ឡាង ភេទស្រីអាយុ៥១ឆ្នាំ ជនជាតិវៀតណាម ។
ទី៤-ឈ្មោះ កាវ ទ្រីលិន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម ។
ទី៥-ឈ្មោះ ជិន ឆិកញើ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងទី៦-ឈ្មោះ តាំង ឌឹកវ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម ។
យោងតាមរបាយការណ៍នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកញ្ញ ឆ្នាំ២០១៧ ករិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលពាក្យបណ្ដឹងផ្ទាល់ម៉ាត់ពីឪពុកជនរងគ្រោះឈ្មោះ វឹង យ៉ាងតឹង ថាកូនប្រុសរបស់គាត់ត្រូវគេចាប់បង្ខាំង និងគម្រាមទារប្រាក់ចំនួន ១៥,៤០០០$ (មួយម៉ឺនប្រាំពាន់បួនរយដុល្លារអាមេរិក) ជាថ្នូរនិងការដោះលែង ហើយឪពុកជនរងគ្រោះ បានផ្ញើលុយចំនួន៥០០០$ (ប្រាំពាន់ដុល្លារអាមេរិក) ម្ដងរួចមកហើយ ប៉ុន្ដែពួកគេមិនព្រមដោះលែងកូនរបស់គាត់ រហូតដល់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវនិង សហការជាមួយស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិនឃាត់ខ្លួន បានជនសង្ស័យ០៣នាក់ ជាជនជាតិវៀតណាម និងបន្ដតាមចាប់បានតៃកុងតាក់ស៊ីម្នាក់ជនជាតិខ្មែរ នៅកន្លែងវីង ហើយបានបន្ដទៅឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ បានចំនួន៩នាក់ទៀតជាជនជាតិវៀតណាម ហើយបានដោះលែងជនរងគ្រោះដោយសុវិត្ថភាព។
ក្រោយពេលសាកសួរលើជនសង្ស័យទាំង១៣នាក់នោះឃើញថាមានការពាក់ព័ន្ធក្នុងករណីបង្ខាំងមនុស្សខុសច្បាប់ និងគម្រាមទារប្រាក់មាន គ្នា៦នាក់ ដោយឡែកជនសង្ស័យ ៧នាក់ផ្សេងទៀតពិនិត្យឃើញថា ពុំមានពាក់ព័ន្ធ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យនាយកដ្ឋានអន្ដោប្រវេសន៍ចាត់ការតាមច្បាប់អន្តោប្រវេសន៍។
ក្នុងករណីនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ដើម្បីចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបន្ដថា សំណុំរឿងនេះស្ថិតនៅក្រោមចំណាត់ការរបស់លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរបន្ដ៕
https://youtu.be/nf7dFXD-B74
មតិយោបល់