បាត់ដំបងៈ នៅវេលាម៉ោង៧ និង៤៥ នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៥ ត្រង់ក្រុម៥ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ។
រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំភេញ 2AB-9177 ធ្វើដំណើរពីជើងឆ្ពោះទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ ៥ (ផ្លូវកំពុងស្ថាបនា) មកដល់ចំណុចកើតហេតុ បានឡើងជែងរថយន្តនៅពីមុខ ក្នុងទិសស្របគ្នា បានជ្រុលចង្កូតទៅបុកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៥ ពាក់ស្លាកលេខ ប.មានជ័យ1 B-6432 កំពុងបត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកជិះម៉ូតូឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិអូរជួប ឃុំរហាត់ទឹក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ របួសធ្ងន់ម្នាក់ និងអ្នករួមដំណើរឈ្មោះ ហ៊ុន សារិម ភេទ ស្រី ៦០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅកន្លែងកើតហេតុ។
ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ពៅ សារ៉ាត់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិស្រែណូយ សង្កាត់វ៉ារិន ក្រុង/ខេត្តសៀមរាប ត្រូវបានកម្លាំងប៉ុស្តិ៍ ឃាត់ខ្លួននៅកន្លែងកើតហេតុ ។
ករណីនេះ កម្លាំងជំនាញស្រុក បានធ្វើការវាស់វែង រួចប្រគល់ឲ្យជំនាញខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់