ភ្នំពេញៈ រថយន្តខេមរៈភូមិន្ទមួយគ្រឿង បានបើកបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យដួលដល់ដី កើតទ្បើងនៅតាមបណ្ដោយផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានហៅរថយន្តស្ទួចយកទៅជួសជុស ប៉ុន្តែត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកមកដល់ ឃាត់ខ្លួន និងធ្វើការសាកសួរជជែកដេញដោលគ្នា ដោយខាងសមត្ថកិច្ចទាមទារយករថយន្តទៅរក្សាទុកបុស្ដិ៍នគរបាកក្រុង ខណៈម្ចាស់រថយន្ត បានបដិសេធថា ខ្លួនមិនធ្វើខុសនោះទេ។
យ៉ាងណាមិញតាមសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តខាងលើ ពិតជាបានបើកបុកបង្គោលផ្លាកសញ្ញាចរាចរណ៍មែន៕
https://youtu.be/pfSRBHd4Hkk
មតិយោបល់