ព័ត៌មានជាតិ

យីឌុបបុករុញ៤តង់ផ្អើល នៅផ្លូវជាតិលេខ៤

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តយីឌុបបុករុញ ៤តង់ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ក្នុងនោះមានPassapp មួយគ្រឿង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុមុនដំបូងគេបានឃើញរថយន្តហាយលែនឌ័រ ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AB-1219 ធ្វើដំណើរក្នងទិសដៅពូលិចទៅកើតមកដល់ចំណុចកើតហេតុ បានបន្ថយល្បឿនដោយសារមានរថយន្តនៅខាងមុខកំពុងឆ្លងផ្លូវ ស្របពេលនោះក៏Paasapp និងរថយន្ត ស្តារិចដែលពាក់ផ្លាកលេខ ភ្នំពេញ 2AN-9527 បានបន្ថយល្បឿនឈប់ដូចគ្នា ខណ:ពេលនោះមានរថយន្តប្រភេទយីឌុបធន់ធំពាក់ផ្លាកលេខ ភ្នំពេញ 3E-4398 មកពីក្រោយជាន់ហ្រ្វាំងមិនជាប់ទើបបណ្តាលឲ្យបុករុញរងការខូចខាតទាំង ៤គ្រឿងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកភាគីទាំងអស់ដាក់អែបខាង ដើម្បីធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់