ព័ត៌មានកីឡា

Messi បន្តរកគ្រាប់បាល់ឲ្យក្រុម Barcelona

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi កាន់តែបន្តនាំមុខគ្រាប់បាល់ស៊ុតបញ្ចូលទីលើ Cristiano Ronaldo ទៀតហើយបន្ទាប់ពីបន្ថែម២គ្រាប់យប់មិញនេះ ក្នុងជ័យជម្នះ៣-០ លើក្រុម​ Las Palmas ។

Messi កំពុងតែគ្រងតំណែង ជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ នៅ Laliga រដូវកាលនេះ ក្រោយពីស៊ុតបាន ២គ្រាប់ក្នុងចំណោមជ័យជម្នះ ៣-០ ដែលក្រុម Barcelona បានយកឈ្នះ Las Palmas ។ ការស៊ុតបញ្ចូលទី ២គ្រាប់នេះ បានធ្វើឲ្យ Lionel Messi នាំមុខដាច់ លើកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ដែលមិនទាន់រកគ្រាប់បាល់ បាននៅឡើយទេ ។ គួរបញ្ជាក់ផងដែរថា​ ក្នុងការបង្ហាញខ្លួនបាន ៧ប្រកួតនៅ Laliga រដូវកាលនេះ តារាដ៍ឆ្នើម របស់អាហ្សង់ទីន Lionel Messi ស៊ុតបាន ១១គ្រាប់ហើយ ដែលនេះបង្ហាញឲ្យឃើញថា​ Messi កំពុងតែឈរលើកំណត់ត្រាថ្មីមួយទៀត នៅ Laliga ។

យ៉ាងណាវិញ Messi នៅសល់ការប្រកួតជាច្រើនទៀត ក្នុងក្របខ័ណ្ឌកំពូលអេស្ប៉ាញ Laliga ដូច្នេះហើយ ប្រសិនបើ រូបគេនៅតែបន្តស៊ុត បញ្ចូលទីយ៉ាងអស្ចារ្យបែបនេះទៀត នោះ Messi នឹងឈ្នះស្បែកជើងមាស ជាក់ជាមិនខាន។ ម្យ៉ាងវិញទៀតនោះ ឲ្យតែ Messi ព្យាយាម ស៊ុតឲ្យបានច្រើនគ្រាប់ទាំង គ្រប់ក្របខ័ណ្ឌ និងជម្រើសជាតិ ទំនងជារូបគេអាចបំបែកកំណត់ត្រា ៩០គ្រាប់ដែលគេធ្លាប់ធ្វើបានកាលពីប៉ុន្មានឆ្នាំមុនផងដែរ។

មតិយោបល់