ព័ត៌មានជាតិ

Toyota ប្រមូល​រថយន្ត ៨៨៥.០០០​គ្រឿង មក​ជួសជុល​

ក្រុមហ៊ុន​ផលិត​រថយន្ត Toyota នៅ​ថ្ងៃ​ទី​១៨​ខែតុលា ឆ្នាំ ២០១៣ បាន​និយាយថា ខ្លួន​កំពុងតែ​ប្រមូល​រថយន្ត​ប្រមាណ ៨៨៥.០០០​គ្រឿង​នៅ​ជុំវិញ​ពិភពលោក មក​ធ្វើ​ការជួសជុល ដោយសារ​បញ្ហា​គ្រឿង​បរិក្ខា​ម៉ាស៊ីនត្រជាក់​ដែល​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ពោង​សុវត្ថិភាព​។​

​ក្រុមហ៊ុន​បាន​និយាយថា ម៉ូ​ដែល​ត្រូវ​ប្រមូល​មានដូចជា Camry, Camry Hybrid, Avalon, Avalon Hybrid និង Venza ដែល​ផលិត​សម្រាប់​ឆ្នាំ ២០១២-២០១៣​។​

​រថយន្ត​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក ដោយ​មាន​ចំនួន ៨០៣.០០០​គ្រឿង នៅ​មជ្ឈឹម​បូព៌ា​ចំនួន ១៥.០០០​គ្រឿង និង​នៅ​អឺរ៉ុប​ចំនួន ១.៦០០​គ្រឿង​។​

​ក្រុមហ៊ុន​ក៏​បាន​បន្យល់​ពី​មូលហេតុ​ដែលនាំឲ្យ​កើត​មាន​បញ្ហា​ខាង​លើ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺថា សម្រាប់​ម្ចាស់​រថយន្ត​ទាំងអស់​ដែល​ត្រូវ​ប្រមូល នឹង​ទទួលបាន​ព័ត៌មាន​តាមរយៈ​ទីភ្នាក់ងារ Toyota៕

Toyota

មតិយោបល់