បរទេស៖ ឆ្លើយតបទៅនឹងហេតុការណ៍ធ្វើឃាតប្រធានាធីបតីនៃប្រទេសហៃទីនោះប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់ច្បាស់ៗហើយថាអាមេរិកនឹងមិនបញ្ចូនយោធារបស់ខ្លួនទៅប្រទេសនេះឡើយ។
ថ្លែងនៅក្នុងសន្និសិទកាសែតមួយជាមួយនឹងលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel កាលពីថ្ងៃព្រហស្បតិ៍លោក Biden បាននិយាយថា៖ពួកយើងនឹងបញ្ចូនតែកងទ័ពម៉ារីនទៅកាន់ស្ថានទូតរបស់យើងប៉ុណ្ណោះដើម្បីធានាឲ្យបានសុខសុវត្ថិភាពជូនក្រុមការងារប៉ុន្តែគ្មាននោះទេផែនការសម្រាប់បញ្ចូនយោធាទៅកាន់ប្រទេសហៃទី។
រំលឹកដែរថាកាលពីសប្តាហ៍មុនមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសហៃទីជាច្រើននាក់បានធ្វើការអំពាវនាវឲ្យអាមេរិកដើម្បីដាក់ពង្រាយកងកម្លាំងយោធានោះទីនោះដើម្បីអាចការពារសុវត្ថិភាពនិងជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
គួរឲ្យដឹងដែរថាក្រៅតែពីបារម្ភចំពោះបញ្ហាអសន្តិសុខហើយនោះមន្ត្រីហៃទីក៏បានបង្ហាញពីការព្រួយបារម្ភចំពោះដំណើរការបោះឆ្នោតដែលគ្រោងនឹងធ្វើនៅក្នុងរយៈពេល១២០ថ្ងៃខាងមុខនេះផងដែរ៕
មតិយោបល់