ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់នូវសំដីរមន្ត្រីអាជ្ញាធរថា មានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់ទៅលើលោក Hassan al-Droui អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសលីប៊ី នៅក្បែរផ្សារមួយកន្លែង។ នេះបើយោងតាមគេហទំព័រ BBC។
ហេតុការនេះត្រូវ កើតឡើងខណៈពេលដែលលោក អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានធ្វើដំណើរទស្សនកិច្ចទៅកាន់ស្រុកកំណើតនៅក្នុងទីក្រុង Sirte។ ការស្លាប់នេះគឺជាការធ្វើឃាតលើកដំបូងនៃសមាជិករដ្ឋាភិបាល បើគិតចាប់តាំងពីការដួលរលំរបប Moamer Kadhafi កាលពីឆ្នាំ ២០១១។

គួរបញ្ជាក់ផងដែរថា Sirte គឺជាតំបន់ដែលមានការប្រយុទ្ធចុងក្រោយនៃសង្គ្រាមស៊ីវិលរបស់ប្រទេសលីប៊ី ក្នុងអំឡុងពេលចាប់ខ្លួន និងបាញ់សម្លាប់មេដឹកនាំផ្ដាច់ការ លោក កាដាហ្វី ខណៈដែលព្យាយាមលាក់ខ្លួនពីពួកឧទ្ទាម៕
មតិយោបល់