ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៧ កន្លងមកននេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយថា «និស្សិតស្រីវ័យក្មេងម្នាក់រៀននៅសាលាច្បាប់បឹងត្របែកម្នាក់ ត្រូវបានគេចាប់ដាក់ឡាន»និងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងសមត្ថកិច្ច និង ក្រុមគ្រួសាររបស់នាង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ៤៦២ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ប្រាក់ ប៊ុនរ៉ាត់ឌី អាយុ១៩ឆ្នាំ មុខរបរ និស្សិតនៃសាលាច្បាប់បឹងត្របែក ស្នាក់នៅបន្ទប់ជួលលេខ ១២ ផ្ទះលេខ ៤៦២ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានទីលំនៅភូមិខ្លាលោត ឃុំ កំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។មុនពេលកើតហេតុ ត្រូវបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសមត្ថកិច្ចខណ្ឌចំការមន ក៏ដូចជាក្នុងរាជធានីទាំងមូលថា និស្សិតស្រីម្នាក់ត្រូវបានគេចាប់ដាក់រថយន្តម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ01-2-6988 មួយគ្រឿងយកទៅបាត់នៅក្បែរសាលាច្បាប់បឹងត្របែក។
ក្រោយមានពេលភ្ញាក់ផ្អើលនៅរសៀលថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ផ្ទះកន្លែងកកើតហេតុខាងលើ និងធ្វើការសាកសួរទៅម្ចាស់ផ្ទះជួល និងប្រជាពលរដ្ឋដែលលនៅក្បែរខាងនោះ ទើបដឹងថា «រឿងនេះជារឿងស្នេហាត្រីកោណ ដោយនារីជានិស្សិតខាងលើ មានជម្លោះជាមួយនិង បុរសម្នាក់ជាសង្សាទី១ ហើយរត់ឡើងរថយន្តជាមួយនិងបុរសជាសង្សាទី២តែប៉ុណ្ណោះ» ចំណែកឯឪពុកម្តាយរបស់នាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីឡើយ។
ក្រោយពេលកើតហេតុ នៅរសៀលថ្ងៃដដែលនោះឪពុកម្តាយរបស់នាងក៏បានទទួលដំណឹងថា ពាក់ព័ន្ធទៅនឹងករណីចាប់ស្រីម្នាក់ដាក់លើរថយន្តនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចាប់បានហើយ ទើបពួកគាត់ទៅទីនោះ ដើម្បីមើលលកូនស្រីរបស់គាត់៕
មតិយោបល់