ព័ត៌មានកីឡា

Roma តាមទៅធ្វើស៊ីដល់ San Siro

ក្រុមជើងខ្លាំង Roma ពិតជានៅតែខ្លាំងសម្រាប់ក្របខ័ណ្ឌ​កំពូលអ៊ីតាលីដដែល ដោយបានតាមទៅបំបាក់ក្រុមយក្ស AC Milan ក្នុងលទ្ធផល ២-០​ នាទឹកដី San Siro​ យប់មិញនេះ យ៉ាងអស្ចារ្យ។

នេះប្រៀបដូចជាការសងសឹកមួយ សម្រាប់ក្រុម AC Milan ដែលត្រូវបានក្រុម មានមូលដ្ឋាននៅ San Siro នេះដូចគ្នាគឺ Inter Milan តាមទៅបំបាក់ក្រុម Roma ដល់ទឹកដីកាលពីដើមរដូវកាលកន្លងមក។ ក៍ប៉ុន្តែ ការយកឈ្នះលើទឹកដី San Siro នេះវិញ មិនមែនក្រុម Roma ធ្វើកាសងសឹកលើក្រុម Inter Milan ឡើយ បែរជាមកបំបាក់ក្រុម AC Milan ទៅវិញ។ យ៉ាងណាក៍ដោយ ការតាមទៅធ្វើស៊ីដល់ទឹកដី San Siro របស់ក្រុម AC Milan នេះដែរ បង្ហាញឲ្យឃើញថា Roma នៅតែជាក្រុមខ្លាំងដដែល ដោយមិនងាយនឹងយកឈ្នះបាន ​ឡើយ។ ២គ្រាប់របស់ក្រុម Roma រកបានដោយខ្សែប្រ​យុទ្ធឆ្នើម Edin Dzeko នៅនាទីទី ៧២​​ និង១គ្រាប់ទៀត រកបានដោយកីឡាករ Alessandro Florenzi នៅនាទីទី៧៧។ ក្រោយចប់ការប្រកួតនេះ ក្រុម Roma ឡើងទៅឈរលេខ ៥ក្នុងតារាង ដោយមាន ១៥ពន្ទុ តាមពីក្រោយ ៦ពិន្ទុពីក្រុមកំពូលតារាង Napoli ដែលកំពុងឈរកំពូលតារាងជំនួសក្រុម Juventus ។

ដូច្នេះហើយ Roma នៅមានឱកាសជាច្រើនទៀត ដើម្បីបន្តប្រជែងឈ្នះពាន Seria A ព្រោះថា ការប្រកួតនៅ​សល់ជាច្រើនទៀត ដែលអាចឲ្យ Roma ត្រូវខិតខំបន្ថែមទៀត។

https://www.youtube.com/watch?v=epyA9GxFV8Y

មតិយោបល់