ព័ត៌មានជាតិ

បញ្ហា​គ្រោះថ្នាក់​មួយ​ចំនួន​គួរស្វែងយល់​ក្នុងអំឡុងពេល​បរិភោគ​

​អ្នក​ប្រែជា​ធ្លាប់បាន​ឮ​រួចមកហើយ អំពី​អ្វី​ដែល​មិន​គួ​ធ្វើ និង​គួរ​ធ្វើ មុនពេល ឬ​ក្រោយ​ពី​បរិភោគ​អាហារ​។ ប៉ុន្តែ​អ្នក​ក៏​ត្រូវតែ​ដឹង​ថា រឿង​មួយ​ចំនួន​ដែល​មិន​ត្រូវ​ធ្វើ​ខណៈដែល​មិន​បរិភោគ ដើម្បី​ធានា​ដល់​សុខភាព​។​

១. ផឹកទឹក​
​បើទោះបីជា​ការផឹក​មុន​ពេល​បរិភោគ​អាហារ​អាច​ជួយ​ឲ្យ​អ្នក​ញ៉ាំ​អហារ​បាន​តិច ជា​ឱកាស​ក្នុងការ​សម្ងក់​ទម្ងន់​ក៏ពិតមែ​ន​។ ប៉ុន្តែ​អ្នកវិទ្យសាសាស្ត្រ​មិនបា​ន​លើកទឹកចិត្ត​ឲ្យ​អ្នក​ផឹកទឹក​ក្នុងអំឡុងពេល​ទទួលទាន​អាហារ ជាពិសេស​គ្រឿង​ស្រវឹង​តែ​ម្តង​។ នេះ​បើ​យោង​តាម​អ្នកជំនាញ​អាហារ​រូបត្ថ​ម្ភនៃ​ប្រទេស​ឥណ្ឌា លោក​វេជ្ជបណ្ឌិត Shonali Sabherwal បានបង្ហាញ​ថា ការ​ផឹកទឹក​ក្នុងកំឡុងពេល​ទទួលទាន​អាហារ និង​បង្អាក់​ដល់​ការផលិត​ភាព​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ដោយហេតុ​នេះ​កម្រិត​អាំង​ស៊ុយ​លីន មិន​ស្ថិតស្ថេរ​, ជាតិ​ខ្លាញ់​តោង​ជាប់​នៅក្នុង​រាងកាយ​ច្រើន ដែល​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង​ការ​លើស​ទម្ងន់​កាន់តែ​ច្រើន​។ លើសពីនេះទៅទៀត នៅពេល​ដែល​ការបរិភោគ​ទឹក​អាច​ប៉ះពាល់​ដល់​ការរំលាយ​អាហារ និង​អាថ៌កំបាំង​នៃ​មុខងារ​រំលាយ​អាហា​ររ​សប់​ក្រពះ​។ កត្តា​ដែល​ល្អ​បំផុត​នោះ គឺ​អ្នក​គួរតែ​ផឹកទឹក​មុន​ពេល​បរិភោគ ឬ​ក្រោយ​ពេល​បរិភោគ​អហារ​ទើប​ប្រសើរ​។​

២. ការនិយាយ​
​ក្នុង​កំឡុងពេល​នៃ​ការ​បរិភោគ​អាហារ អ្នក​មិន​គួរ​និយាយ​ច្រើន​នោះទេ ព្រោះ​វា​មាន​បញ្ហា​ដូច​ខាងក្រោម​៖
– អាច​ធ្វើឲ្យ​ការលេប​អាហារ​មិន​ត្រូវ​តាម​ទីតាំង អាច​ធ្វើឲ្យ​ស្លាក់ ឬ​ស្ទះ​ដល់​ផ្លូវដង្ហើម​អាច​ធ្វើឲ្យ​អ្នក​ស្លាប់បាន​។​
– ការនិយាយ​នៅពេល​បរិភោគ​អាច​ធ្វើឲ្យ​អហារ​ខ្ទាត់​ចេញ​ពី​មាត់​មកវិញ ឬ​អាច​ខ្ទាត់ចូល​ចាន​អ្នក​ដទៃ​។ លើសពីនេះ​ទៅ​ទៀត​វា​ក៏​អាចជួយ​សំរួល​ដល់​បាក់តេរី​ក្នុង​ការ​ចូល​តាម​មាត់ ដែល​បណ្តោល​ឲ្យ​គ្រោះថ្នាក់​ដល់​រាងកាយ​។ ដូច្នេះ​នៅពេល​ដែល​ញ៉ាំ​អាហារ​អ្នក​គួរតែ​ជៀសវាង​កត្តា​ទាំង​នេះ​ដើម្បី​សុខភាព​។​

៣. ការបរិភោគ​លឿន​ពេក​
​ការបរិភោគ​លឿន​ពេក និង​ធ្វើឲ្យ​សុខភាព​មិន​អនុគ្រោះ ដែល​បណ្តោលឲ្យមាន​ជំងឺ​ជាច្រើន​ដូចជា​ការ​ឈឺក្រពះ អាហារ​មិន​រំលាយ​, អស់កម្លាំង​, ភ័យ​, លំបាក​ក្នុង​ការ​ដេក​។ អហារ​ត្រូវ​ឆ្លងកាត់​ការ​ទំពា​តាម​មាត់​លាយ​ជាមួយ​នឹង​អង់ស៊ីម​ដែល​មាន​នៅក្នុង​ទឹក​មាត់ ទើប​អាច​មាន​ការងាយស្រួល​ក្នុង​ការរំលាយ​។ ប្រសិនបើ​អ្នក​បរិភោគ​លឿន​ពេក​អាហារ​មិន​ត្រូវបាន​កំទេច វា​បង្កើន​ដល់​បន្ទុក​ដល់​ក្រពះ​។ លើសពីនេះ​ទៅ​ទៀត​សម្រាប់​ចំនួន​នៃ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ រិត​តែ​ពិបាក​ដល់​ក្រពះ ប៉ះពាល់​ដល់​ការរំលាយ​អាហារ និង​សារធាតុចិញ្ចឹម​បង្ក​ឲ្យមាន​កាកសំណល់​នៃ​អាហារ​ដែល​ជា​ការ​ឈឺក្រពះ​។ ដើម្បី​រក្សា​ឲ្យ​សរីរាង្គ​រំលាយ​អាហារ​ត្រឹមត្រូវ​អ្នក​គួរតែ​បរិភោគ​យឺតៗ ទំពា​ដោយ​ប្រុងប្រយ័ត្ន​។ នេះ​ក៏​អាច​ជួយ​ឲ្យ​រីករាយ និង​រស់ជាតិ​នៃ​អាហារ​ប្រសើរ​ជាង​មុន​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/why_you_should_not_drink_water_during_meals_zps8f9c2ed5.jpg

មតិយោបល់