ព័ត៌មានជាតិ

នោះ! ៣នាក់ត្រូវឃាត់ខ្លួនរួមទាំង៦កញ្ចប់ ម្សៅពណ៌ខេ ១ ថ្នាំគ្រាប់ពណ៌ក្រហម ០៦គ្រាប់ និងកញ្ឆា ២ថង់

ព្រះសីហនុ: នៅ វេលាម៉ោង១២និង១០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យគ្រឿងញៀន ដឹកនាំដោយលោកវសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ បានចុះបង្រ្កាបករណីជួញដូរចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្រុម១៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន០៦កញ្ចប់, ម្សៅពណ៌សប្រភេទខេ ចំនួន ០១កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន ០៦គ្រាប់, កញ្ឆា ចំនួន០២ថង់, ដបជក់ ចំនួន០១, ទូរស័ព្ទ ចំនួន០១គ្រឿង, កន្រ្កៃ ចំនួន០១, ខ្សៀជក់ ចំនួន០៥, ដែកកេះ ចំនួន០១, អំពូលវិលចំនួន០១ និងថង់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តនីតិវិធី៕

 

មតិយោបល់