ព័ត៌មានអន្តរជាតិ

សភាពអឺរ៉ុប និងអាមេរិក ថ្កោលទោសអំពើហិង្សារ ក្រោយការបោះឆ្នោត នៅក្នុងសាធារណរដ្ឋកុងហ្គោ

សភាពអឺរ៉ុប និងអាមេរិក បានថ្កោលទោស ចំពោះការកើតមានអំពើហិង្សារ ក្រោយការបោះឆ្នោត នៅក្នុងសាធារណរដ្ឋកុងហ្គោ
សហភាពអឺរុប កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចំពោះអ្វី ដែលខ្លួនបានលើកទ្បើងថា បញ្ហាសិទ្ធិមនុស្សបានកើតមានទ្បើងនៅក្នុងសាធារណរដ្ឋកុងហ្គោ អំទ្បុងពេលមានអំពើហិង្សារ ក្រោយការបោះឆ្នោត កាលពីថ្ងៃទី២០ ខែមីនា របស់ប្រទេសនេះ ដែលវាក៏ជាការសម្ដែងការព្រួយបារម្ភ ដូចទៅនឹងក្រសួងការបរទេសសហរដ្ឋអាមេរិក ផងដែរ។

ក្នុងហេតុការណ៍នេះ ត្រូវបានដឹងថា មានមនុស្សចំនួន ១៧នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា បន្ទាប់ពីការកើតជម្លោះរវាងបក្សប្រឆាំង ទាក់ទងនឹងការឈ្នះឆ្នោតម្ដងទៀតរបស់លោកប្រធានាធិបតី Denis Sassou Nguesso ដែលក្នុងនោះ ក៏មានការផ្ទុះបាញ់កាំភ្លើងដាក់គ្នា កាលពីថ្ងៃចន្ទនៅភាគខាងត្បូង ទីក្រុង Brazzaville ក្នុងប្រទេសនេះផងដែរ។

បើតាមការថ្លែងរបស់សហភាពអឺរ៉ុប បានឲ្យដឹងទៀតថា ដំណើរការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា មានការរំលោភសិទ្ធិមនុស្ស និងការចាប់ខ្លួន ព្រមទាំងការបំភិតបំភ័យបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ ថែមទៀតផង៕

photo_2016-04-08_21-19-19

មតិយោបល់