ព័ត៌មានជាតិ

BMW-X5 ស្លាកលេខភ្នំពេញ 2AA-6951 បើកគេចរថយន្តមួយគ្រឿងទៀត បុករះទ្រូងផ្លូវខ្ទេចយ៉ាងដំណំ

ភ្នំពេញ: រថយន្តមួយគ្រឿងម៉ាក BMW-X5 មួយគ្រឿងបើកគេចរថយន្តមួយគ្រឿងទៀត ទៅបុកទ្រូងផ្លូវបណ្តាលឲ្យទ្រូងផ្លូវរលំអស់៣កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក BMW-X5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6951 ទិសដៅពីកើតទៅលិច បើកបរដោយបុរសជាជនជាតិចិនម្នាក់ ក្នុងល្បឿនលឿនហើយគេឃើញរថយន្តមួយគ្រឿងទៀតទិសដៅស្របគ្នាមិនចាំម៉ាករថយន្តបានបើកជែងគ្នាហើយវ៉ាស្តាំរថយន្តBMWទៅបាត់ស្រមោលឆឹង ចំណែកម្ចាស់រថយន្តBMWវិញគេច បែរជាមកបុកទ្រូងផ្លូវរលំអស់៣ផ្ទាំងតែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ឃាត់ខ្លួនម្ចាស់រថយន្តជាជនជាតិចិនយកទៅសាកសួរនៅប៉ុស្តិ៏នគរបាលរដ្ឋបាលចោមចៅបន្ទាប់មកជំនាញចរាចរណ៍ក្រុងក៏បានមកដល់ហើយបានធ្វើការវាស់វែងយករថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបានរាជធានីភ្នំពេញនឹងរង់ចាំការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

មតិយោបល់