ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងអំទ្បុងពេលមួយសប្ដាហ៍កន្លងមកនេះ បានបង្កឲ្យមានជំនន់ទឹកភ្លៀងជាច្រើនកន្លែង។
ទន្ទឹមនេះ កម្ពស់ទឹកនៅតាមអាងទឹក ជ្រោះ ជ្រលងដងអូរ ស្ទឹង ព្រែក…មួយចំនួន ក៏បានហក់ទ្បើងខ្ពស់លឿនខុសពីប្រក្រតីផងដែរ ហេតុដូចនេះ ក្រសួងបានអំពាវនាវដល់សាធារណជន គួរផ្អាកដំណើរកម្សាន្តទៅកាន់តំបន់ទាំងនោះមួយរយៈសិន៕

មតិយោបល់