ព័ត៌មានជាតិ

លួចវាគ្រាន់ ដល់ប៉ូលិសចាប់បាន មានអីខ្នោះ

បាត់ដំបងៈ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការដ្ឋាននគបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា នៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះស៊ុន ពិសី ភេទប្រុស អាយុ៥២ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលថា មានករណីលួចកាត់ខ្សែ នៅក្នុងមណ្ឌលស្តារនិតិសម្បទាខួរឆ្អឹង ត្រង់ចំណុចក្រុមទី៣០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ក្រោយពីទទួលបណ្តឹងភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើត និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ជនសង្ស័យបានម្នាក់ ឈ្មោះលឹម សុខហា ភេទប្រុស អាយុ២៩ ឆ្នាំ ស្នាក់នៅផ្ទះភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

វត្ថុតាងដកបានរួមមាន៖
– ខ្សែភ្លើងប្រវែង ២៥ម៉ែត្រ
– ញញួរចំនួន១
– កូនសោលេខ២១ ចំនួន១ដើម
​​- ប្រអប់ហ្រីភ្លើងខូចចំនួន១
– កន្ត្រៃកាត់សួលតូចចំនួន១
– ដែកដាប់ចំនួន១
​​​- មេសោចំនួន៣ និង
-ប្រអប់គុពភ្លើង (ឈើ)ចំនួន១។

បច្ចុបន្បន្ន ជនសង្ស័យ និងសម្ភារខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿន និងបន្តចាត់ការតាមនិតវិធីច្បាប់៕

មតិយោបល់