ព័ត៌មានជាតិ

យុវជនឈាមរាវ២ក្រុម ដេញវាយគ្នារងរបួសទាំងសងខាង

ភ្នំពេញ: ក្រុមក្មេងស្ទាវៗ២ក្រុម មានគ្នាចំនួន៩នាក់ បានបើកឆាកប្រយុទ្ធគ្នាដូចក្នុងរឿងហូលីវូត បណ្តាលឲ្យមានរបួសធ្ងន់ស្រាលទាំងសងខាងចុងក្រោយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំទាំងអស់។

ហេតុការណ៍វាយប្រហាគ្នានេះបង្កឲ្យមានភ្ញាក់ផ្អើលឡើងកាលពីម៉ោង៤ និង៤០នាទីទាបភ្លឺ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅណុចផ្ទះលក់បាយមួយកន្លែងស្ថិតតាមបណ្តោយផ្លូវលេខ១០១១ កែងនិងផ្លូវលេខ១៩៨៦ ខាងលិចមន្ទីរពេទ្យសែនសុខ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្មេងស្ទាវៗទាំង៩នាក់ដែលឃាត់ខ្លួននេះមានពីក្រុមដោយមួយក្រុមមានគ្នា៣នាក់និងមួយក្រុមទៀតមានគ្នា៦នាក់។ អ្នកប្រយុទ្ធក្រុមទី១មានគ្នា៦នាក់ ទី១ឈ្មោះ វី ជិន ភេទប្រុស អាយុ១៩ឆ្នាំ,ទី២ឈ្មោះ ជីម ឆក ភេទប្រុស អាយុ២៤ឆ្នាំ,ទី៣ឈ្មោះ ឆន ឡី ភេទប្រុស អាយុ២៣ឆ្នាំ,ទី៤ឈ្មោះ កុង វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ ,ទី៥ឈ្មោះ ផាន ចន្ធី ភេទប្រុស អាយុ១៨ឆ្នាំ និងទី៦ឈ្មោះ លាស់ បូរី ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង៦នេះធ្វើការនៅក្នុងស៊ូបក្លឹប តាមផ្លូវ១៩៨៦ ក្នុងចំណោម៦នាក់នេះមាន៣នាក់រងរបួសធ្ងន់។
អ្នកប្រយុទ្ធក្រុមមទី២មានគ្នា៣នាក់ ទី១ឈ្មោះ មាន ប៊ុនរ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ ,ទី២ឈ្មោះ នួន ឡូរ៉ា អាយុ២៥ឆ្នាំ ,ទី៣ឈ្មោះ រ៉ា វត្ថា ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង៣នេះធ្វើការនៅក្នុងខារ៉ាអូខេ សំរិទ្ធ ពេជ្រ។

លោកអនុសេនីយ៍ឯក ដួង វណ្ណ: នាយនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឲ្យដឹងថា មុននិងឃាត់ខ្លួនក្រុមក្មេងស្ទាវៗទាំង៩នាក់ខាងលើគឺបន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការណ៍មកថាក្រុមនេះបានវាយគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលនិងបង្កភាពអាណាធិបតេយ្យ ទើបលោកបានបញ្ជាឲ្យកម្លាំងចុះដល់កន្លែងកើតហេតុឃាត់ខ្លួនពួកគេតែម្តង។

លោកនាយប៉ុស្តិ៍បន្តទៀតថាមូលហេតុដែលនាំឲ្យកើតជាជម្លោះវាយគ្នាទៅវិញទៅមកបណ្តាលឲ្យមានអ្នករបួសនេះអាចជារឿងគំគួនគ្នាពីមុនមក។
តាមប្រភពព័ត៌មានពីភាគីមានគ្នា៦នាក់បានឲ្យដឹថា មុនពេលកើតហេតុក្រុមខ្លួនបានចេញពីក្លឹបដើទៅហូបបាយនៅចំណុចខាងលើពេលកំពង់អង្គុយហូបបាយស្រាប់តែមានភាគីម្ខាងទៀតដែលមាន៣នាក់ចូលមកហូបបាយដែពេលហូបរួចក្រុមនោះក៏ស្ទុះមកវាយលើក្រុមខ្លួនបណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលតែម្តង។ ដោយឡែកភាគីទី២ដែលមានគ្នា៣នាក់វិញបានឆ្លើយប្រាប់សមត្ថកិច្ចថា ក្រុមខ្លួនមិនបានទៅវាយភាគី៦នាក់នោះមុនទេគឺខាង៦នាក់នោះមកវាយក្រុមខ្លួនមុន។

ដោយសារតែភាគីទាំងពីជជែករកត្រូវរៀងៗខ្លួននគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជួនក្រុមនោះទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់