ព័ត៌មានជាតិ

បុរសវិកលចរិតម្នាក់ ត្រូវបានរថយន្តមិនចាំម៉ាក បុកស្លាប់យ៉ាងរន្ធត់ខណៈកំពុងដើរតាមផ្លូវ..

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកបុកបុរសវិកលចរិតម្នាក់ដែលកំពុងដើរតាមដងផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥៥នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ០៣-០៤ ក្នុងភូមិព្រៃឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្ត និងអ្នកថ្មើរជើងក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច ខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ភិនភាគ បើកក្នុងទោសដៅពីកើតទៅលិចបានបុកអ្នកថ្មើរជើង(ជាមនុស្សវិកលចរិតម្នាក់) ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ហើយពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់