ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ចុះរាយមងលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់បានចុះទៅដាក់មងក្នុងទឹកប្រឡាយមួយកន្លែង រអិលជើងបណ្តាលឲ្យលង់ទឹកស្លាប់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៣ និង២៥នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ពេច សឿន ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅម្តុំកន្លែងកើតហេតុខាងលើ មុខរបរ ជាកសិករ មានប្រពន្ធនិងកូនស្រីម្នាក់នៅក្នុងបន្ទុក។

តាមសាក្សីដែលជាអ្នកដាក់មងដូចគ្នាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយបុរសខាងលើបានហូបស្រា លុះដល់ម៉ោងមកដាក់មងបានមកដាក់នៅក្នុងទឹកបឹងប្រឡាយ ស្រាប់តែមួយសន្ទុះក្រោយ ស្រាប់តែបាត់គាត់មិនឃើញបាននាំគ្នាផ្អើលឆោឡោឡើងហើយបាននាំគ្នាចុះទៅជួយរកដែល តែដោយសារទឹកខាងលើជ្រៅពេកក៏បានហៅអ្នកជិតខាងឲ្យមកជួយក៏មានកាភ្ញាក់ផ្អើលដឹងដល់ប្រពន្ធគាត់បាននាំគ្នាមកជួយមុជទឹករកឃើញដោយបុរស់
ខាងលើបានស្លាប់បាត់ហើយ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា បុរសដែលលង់ទឹកស្លាប់នោះគឺដោយសារតែគាត់ដើររាយមងគឺជើងគាត់ជំពាក់ជាមួយនិងមងហើយរុំជើងទើបធ្វើឲ្យគាត់រអិលជើងចូលទៅក្នុងទឹកជ្រៅបណ្តាលឲ្យលង់ស្លាប់ចោលប្រពន្ធនិងកូន។

ក្រោយពីសមត្ថកិច្ចចក្ខុរបស់ខណ្ឌដង្កោពិនិត្យរួចហើយថាបុរសនោះពិតជាលង់ទឹកស្លាប់ហើយបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់