ព័ត៌មានជាតិ

ជនជាតិថៃប្រុសស្រី២នាក់ បើករថយន្តលឿនខ្លាំងពេកក្រឡាប់ ស្លាប់និងរបួស!

ប៉ៃលិន:​គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តVIGO ពាក់ផ្លាកលេខថៃ 8653 បើកបរដោយជនជាតិថៃប្រុសស្រី២នាក់ លឿនខ្លាំងពេក ក្រឡាប់ស្លាប់និងរបួស។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ផ្លូវជាតិ ៥៩ នៅចំណុចភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អ្នកបើកបររថយន្តមាន ឈ្មោះ Soppacheas Paisook ភេទប្រុស ជនជាតិថៃ ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយបើកបររថយន្តម៉ាក VIGO ពាក់ផ្លាកលេខថៃ 8653 ខូចខាតធ្ងន់ និងអ្នករួមដំណើរឈ្មោះ Thammuthit Somlak ភេទស្រី ជនជាតិថៃ រងរបួសស្រាល ហើយហេតុការណ៍នេះបណ្តាលមកពីកត្តាមនុស្សបើកបរមានល្បឿនលឿន ។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីរង់ចាំការដោះស្រាយបន្តទៀត ៕

មតិយោបល់