បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តធុនធំ សណ្តោងរ៉ឺម៉ក បើកឡើងជែងរថយន្តធុនធំឈប់ខូចនៅលើផ្លូវ ក៏ជ្រុលទៅបុករថយន្តក្រុងក្រុមហ៊ុន អាស៊ីបូព៌ា មានផ្ទុកអ្នកដំណើរ ៤នាក់ ដែលកំពុងបើកបរច្រាសទិសគ្នា បណ្តាលឲ្យតៃកុងរថយន្តធំស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ចំណែកអ្នករួមដំណើរជាមួយរថយន្តក្រុង ៤នាក់ ពុំមានរងរបួសទេ ហើយបានបន្តដំណើររថយន្តផ្សេងទៅមុខបន្តទៀត។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតសាលារៀននិមិត្តថ្មី ប្រហែល ២០០ម៉ែត្រ ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តធំសណ្តោងរ៉ឺម៉ក និងរថយន្តក្រុងខូចខាតធ្ងន់ ហើយករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា កើតទ្បើងដោយសាររថយន្តធុនធំសណ្តោងរ៉ឺម៉ក បើកជែងពេលយប់ ក្នុងស្ថានភាពគ្រោះថ្នាក់៕
មតិយោបល់