ព័ត៌មានជាតិ

CBR និង Suzuki Nex ពន្លះគ្នាពេញទំហឹង របួសទាំងសងខាង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៣ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសស្រាល។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែរនិងកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ភាគីទាំងសងខាងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នាដោយភាគីខាងម៉ូតូ និច ដែលជិះគ្នា២នាក់ដែលមិនស្គាល់អត្តសញ្ញាណ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-8430 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណដូចគ្នាជិះម៉ូតូម៉ាក ស៊ីប៊ីអរ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 CW-0995 ធ្វើដំណើរបញ្រ្ចាសទិសគ្នាក្នុងពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានវាក់អើរៀងខ្លួន រួចក៏បានជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យរងរបួសទាំងសង ខាងរីឯសម្ភារ:រងការខូចខាតយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុភ្លាមសមត្ថកិច្ចបានចុះទៅធ្វើរការវាស់វែង យកមកទុកនៅចិញ្ចើមផ្លូវដើម្បីការពារការកកស្ទះចរាចរណ៍ផងដែរ ក្រោយពីការចរចារគ្នាមួយសន្ទុះក្រោយមក ទើបភាគីទាំងសងខាងសម្រេចចិត្តយកម៉ូតូយកទៅជួសជុលរៀងៗខ្លួន

មតិយោបល់