ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះប្រអប់ភ្លើង ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច!

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះប្រអប់ភ្លើងបែកផ្កាភ្លើង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្ញាមៗ កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងមួយកន្លែង ខាងកើតផ្សារសំណង់១២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញឆ្លងចរន្តអគ្គិសនីប្រអប់ភ្លើង ដែលជាប់នៅខាងលើផ្ទះវីងវេលុយ ភ្លាមនោះក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់តែមិនអាចគ្រប់គ្រងបានទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ ភ្លាមនោះរថយន្តរបស់អធិការដ្ឋាន ខណ្ឌទួលគោក បានចេញមកជួយអន្តរាគមន៍ភ្លាមៗចំនួន១គ្រឿង តែមិនទាន់ហ៊ានបាញ់នោះទេព្រោះដោយសារតែមិនទាន់បិទចរន្តភ្លើងអស់។ ក្រោយមកទើបបាញ់បំពង់ពន្លត់អគ្គិភ័យបន្តទៀតទើបអាចគ្រប់គ្រងបាន តែមិនមានរងរបួសដល់មនុស្សនោះទេ៕

មតិយោបល់