ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ត្រូវបានអាជ្ញាធរ នាំយកស័ង្កសីចំនួន៤០សន្លឹកទៅជួយជួសជុលលំនៅឋាន

ឧត្តរមានជ័យ: កម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ទិសស្រុកអន្លង់វែង បាននាំយក ស័ង្កសីចំនួន៤០សន្លឹក ទៅជួយជួសជុលលំនៅឋាន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ។

សកម្មភាពនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ដឹកនាំដោយលោកវរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការអាវុធហត្ថស្រុកនិងលោកអនុសេនីយ៍ឯក យ៉ា វ៉ា មេបញ្ជាការរង ទិសស្រុកអន្លង់វែង និងលោកវរសេនីយ៍ត្រី លន់ មឹង ទ្រី នាំយកស័ង្កសីចំនួន៤០សន្លឹក ជាអំណោយឧបត្ថម្ភ របស់លោកឧត្តមសេនីយ៍ ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ យកទៅក្របផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារដែលជួបគ្រោះធម្មជាតិ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នោះ ១.ឈ្មោះ នុន ដានេ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ ប្តីឈ្មោះ ខេមហៈ ភេទប្រុស អាយុ៣៣ឆ្នាំ ទៅធ្វើការនៅប្រទេសថៃ ដែលផ្ទះរបស់គាត់មានទំហំ៥គុណ៨ម៉ែត្រ ល្បើកដំបូលទាំងស្រុង និង២.ឈ្មោះ ហួ នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើចំការ ប្រពន្ធឈ្មោះ សេង វ៉េន ភេទស្រី អាយុ៣៤ឆ្នាំមុខរបរមេផ្ទះ ដែលផ្ទះរបស់គាត់មានទំហំ៥គុណ៧ម៉ែត្រ របើកដំបូលទាំងស្រុង។

លោក បានបន្ដថា លោកឧត្តមសេនីយ៍ ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការកងរាជអាវុធស្រុកត្រពាំងប្រាសាទ នឹងខិតខំបន្តជួយជាបន្តបន្ទាប់ទៀត មិនមែន តែ២គ្រួសារនោះទេ ពោះមានប្រជាពលរដ្ឋជាច្រើនទៀត ដែលរងគ្រោះដោយ សារខ្យល់កន្ត្រាក់នោះ៕

IMG_2313 IMG_2312 IMG_2315 IMG_2318 IMG_2319 IMG_2317

មតិយោបល់