ព័ត៌មានជាតិ

ជិះម៉ូតូមកពីទិញម្ហូប ត្រូវជនដៃដល់កាប់មួយកាំបិតដោតជាប់ក្បាល!

កណ្តាល: នគរបាលស្រុកកណ្តាលស្ទឹង ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ មែន ចាន់រិទ្ធ អធិការស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងព្រហ្មទណ្ឌ និងប៉ុស្តិ៍រដ្ឋបាល ក្នុងរយ:ពេល៣ថ្ងៃ បានវែកមុខជនសង្សយ័ដែលកាប់លើយុវជនម្នាក់ស្ទើរដង្ហើមចង្រិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ និងធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នៅចំណុចភូមិជើងព្រៃទី៣ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកវរសេនីយ៍ មែន ចាន់រិទ្ធ អធិការស្រុកកណ្តាលស្ទឹងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សល់ សុខឡាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអំពៅព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ ។ រីឯជនសង្ស័យ២នាក់ទី១-ឈ្មោះថុល សុខមាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកអង្គុញ ឃុំសៀមរាប មុខរបរនៅផ្ទះ (អ្នកកាប់ឃាត់ខ្លួន)។ទី២-ឈ្មោះម៉ៅ ភារី ភេទប្រុស រស់នៅភូមិព្រែកអង្គុញ ឃុំសៀមរាប មុខរបរនៅផ្ទះ (អ្នកបើកម៉ូតូឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖កាំបិតបុ័ងតោ ពណ៌សដងដែក១,ម៉ូតូNex១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1U-0437។

លោកអធិការបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូជាមួយពូឈ្មោះ លី សុខជឿន និង មីង ឈ្មោះ អ៊ឹម ធារី ដោយជនរងគ្រោះនៅអង្គុយកណ្តាល មកទិញម្ហូបនៅភូមិជើងព្រៃទី៣ ទិញរួចពេលត្រឡប់មកដល់ចំណុចពីខាងកើតភូមិជើងព្រៃទី៣ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូហួសបាន១០០ម៉ែត្រ ក៏បកត្រឡប់មក
វិញ ហើយអែបគៀក ជនរងគ្រោះបន្ទាប់ជនសង្ស័យឈ្មោះថុល សុខមាន ក៏ដកកាំបិតកាប់ទៅលើជនរងគ្រោះចំពីលើថ្ងាសបណ្តាលឲ្យរងរបួសជាទម្ងន់ហើយក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទាំង២នាក់គេចខ្លួន តាមរយ: ការស្រាវជ្រាវរបស់សមត្ថកិច្ច រហូតដល់ថ្ងៃទី៤ ខែតុលាក ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់