ព័ត៌មានជាតិ

មិនទាន់រកឃើញ ករណីថ្មីនៅឡើយទេ ចំពោះអ្នកប៉ះផ្ទាល់ និងប្រយោល បន្ទាប់ជនជាតិជប៉ុន ត្រូវបញ្ជាក់ថា មានផ្ទុកមេរោគ Covid-19

សៀមរាបៈ យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC សូមជំរាបជូនសាធារណ:ជន ឲ្យបានជ្រាបថា ក្រោយពីទទួលបានព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះ ដោយតម្លាភាពបំផុត និងធ្វើការ ប្រកបដោយភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ។

ដោយមកទល់ពេលនេះ CDC បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និងប្រមាណ ៤០នាក់ ប៉ះពាល់ប្រយោល ដែលតម្រូវឱ្យគាត់ នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគសញ្ញា ត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះ ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។

សូមបញ្ជាក់ថា ជនជាតិជប៉ុននេះ គាត់ជាអ្នកធុរកិច្ច គាត់បានធ្វើដំណើរជាបន្តបន្ទាប់ ក្នុងរយ:ពេលខ្លីពីប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញ ហើយរកឃើញវិជ្ជមាន COVID-19 នៅទីនោះ។

រហូតដល់ម៉ោង៤ ល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ មិនទាន់រកឃើញ ករណីថ្មីនៅឡើយទេ។

ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

មតិយោបល់