ព័ត៌មានកីឡា ព័ត៌មានជាតិ

រឿង សោភ័ណ្ឌ ឬ សុភី ឡើងវគ្គផ្តាច់ព្រ័ត្រ ប្រដាល់គោជល់?

អ្នកប្រដាល់កណ្តាប់ដៃថ្ម រឿង សោភ័ណ្ឌ និងប្រឈមជាមួយ អ្នកលេងជង្គង់ ឡុង សុភី ល្ងាចថ្ងៃទី៤ ខែឧសភានេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រជែងកៅអីមួយ ឡើងទៅដណ្តើមខ្សែក្រវ៉ាត់ទឹកប្រាក់៥០០០$ កម្មវិធីប្រដាល់គោជល់ប្រចាំទូរទស្សន៍CNC។

ក្នុងវគ្គវិលជុំ រឿង សោភ័ណ្ឌ ឈរលេខ២ មាន១០ពិន្ទុក្នុងដៃពីការប្រកួត ឈ្នះ៣ ចាញ់១ ចំណែក ឡុង សុភី ឈរចំណាត់ថ្នាក់ទី៣ មាន៦ពិន្ទុពីការប្រកួតឈ្នះ១ ចាញ់៣ ។ តាមរូបមន្តប្រកួតពួកគេលេខ២ និងលេខ៣ ត្រូវប៉ះគ្នា ខណ: ពេជ្រ សីហា ឡើងទៅឈរវគ្គផ្តាច់ព្រ័ត្រជាស្រេច ក្រោយផ្តួលកីឡាករឡាវ ធុតស៍ភុន  កាលពីសប្តាហ៍មុន។ សុភី និង សោភ័ណ្ឌ ធ្លាប់ប៉ះគ្នា ៦ ដង ឈ្នះ២ស្មើ២ចាញ់២ដូចគ្នា ប៉ុន្តែការជួបគ្នាលើកចុងក្រោយ ឡុង សុភី បានយកឈ្នះរឿងសុភ័ណ្ឌ ដោយពិន្ទុក្នុងកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិ កាលពីឆ្នាំ២០១៤ ។

គួរបញ្ជាក់ផងដែរថា ការប្រកួតដ៏អស្ចារ្យនេះ នឹងរៀបចំផ្សាយផ្ទាល់ពីស្ទូឌីយ៉ូ CNC ឬស្សីកែវ ចាប់ពីវេលាម៉ោង៦ល្ងាចនេះតទៅ៕

photo_2016-06-04_14-25-33

photo_2016-06-04_14-25-41

មតិយោបល់