ភ្នំពេញៈ ហេតុការណ៍បង្កភ្ញាក់ផ្អើល បន្ទាប់ពីមានរថយន្ត៣គ្រឿងបុកគ្នាបន្តកន្ទុយ បណ្តាលឲ្យរថយន្តរងការខូចខាតសំណាងល្អមនុស្សក្នុងរថយន្តមិនរងរបួស។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តចំនួន៤គ្រឿងបើកស្របទិសគ្នាពីជើងទៅត្បូង ដោយរថយន្តស្ទូចមួយគ្រឿងមិនចាំស្លាកលេខបើកមុខគេ ខណៈដែលរថយន្តក្រុងពណ៌ខៀវលាយស ពាក់ស្លាកលេខរដ្ឋ3.0022 បន្ទាប់រីឯរថយន្តម៉ាកកាមរីស៊េរីចាស់ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ង5154 ភព2 បើកខាងក្រោយរថយន្តក្រុង ចំណែករថយន្តមួយគ្រឿងទៀតប្រភេទស្ទូចស្លាកលេខ ភ្នំពេញ3D 5712 បើកក្រោយគេលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តស្ទូចដែលនៅខាងមុខបត់ឆ្វេងឆ្លងផ្លូវរថយន្តក្រុងបន្ថយល្បឿនខណៈនោះរថយន្តកាមរីក៏ជាន់ហ្វ្រាង្គឈប់ដែរ តែរថយន្តស្ទូចបើកពីក្រោយជ្រុលទៅបុកកាមរីពេញទំហឹងរុញកាមរីទៅមុខបុករថយន្តក្រុងកំពិតកាងក្រោយរថយន្តកាមរីកំពិតមុខនិងក្រោយចំណែករថយន្តស្ទូចដែលបើកក្រោយគេនិងជារថយន្តបង្ករកំពិតកាងមុខនិងបែកស្តុប។
ក្រោយពេលកើតហេតុភាគីទាំង៣ជជែកដោះស្រាយគ្នាតាមសភាពនៃរឿងដើម្បីបញ្ចប់រឿង៕
មតិយោបល់