ក្រុមហ៊ុនផលិតរថយន្ត Ford Motor ត្រូវបានគេដឹងថា នឹងធ្វើការប្ដូរ ស្មាតហ្វូន BlackBerry ទៅជា iPhone សម្រាប់បុគ្គលិកវិញ។
ការផ្ដាស់ប្ដូរនេះនឹងត្រូវធ្វើឡើងនៅមុនបំណាច់ឆ្នាំ ២០១៤ ដោយក្នុងនោះ មានបុគ្គលិកចំនួន ៣.៣០០នាក់ នឹងទទួលបាន iPhone ជំនួស BlackBerry ហើយបើតាមការប៉ាន់ប្រមាណ ប្រហែលមកពី Ford ប្ដូរគោលការមកសហការជាមួយនឹង Apple វិញ។ ក្នុងសេចក្ដីបញ្ជាក់បន្ថែម នៅរយៈពីរឆ្នាំក្រោយ បុគ្គលិក Ford ចំនួន ៦.០០០រូបនឹងទទួលបាន iPhone ជំនួសឲ្យ BlackBerry។
ពាក់ព័ន្ធនឹងព័ត៌មាននេះត្រូវបានអ្នកនាំពាក្យ Ford ច្រានចោល ព្រមទាំងបាននិយាយថា BlackBerry ជាស្មាតហ្វូនដែលបានប្រព័ន្ធសុវត្ថិភាពខ្ពស់ ដូច្នេះប្រហែលជាយល់នូវអ្វីដែលបាននិយាយនេះហើយ៕
មតិយោបល់